ប្រធានាធិបតីមីយ៉ាន់ម៉ា
| ប្រធានាធិបតីនៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ | |
|---|---|
| បែបបទ | ឯកឧត្តម (ផ្លូវការ) |
| សមាជិកនៃ | គណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិ |
| និវេសនដ្ឋាន | ប្រធានាធិបតី |
| អាសនៈ | ណៃពិដោ |
| អ្នកតែងតាំង | សភានៃសហភាព |
| អ្នកចាត់តាំង | មហាវិទ្យាល័យបោះឆ្នោតប្រធានាធិបតី |
| រយៈពេល | ប្រាំឆ្នាំ ពីរអណត្តិ |
| Constituting instrument | រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា |
| អ្នកកាន់តំណែងមុន | អភិបាលភូមា |
| និម្មិតកម្ម | ៤ មករា ១៩៤៨ |
| អ្នកកាន់តំណែងដំបូង | សាវ ស្វេ តៃក៍ |
| អនុប្រធាន | អនុប្រធានាធិបតីមីយ៉ាន់ម៉ា |
| ប្រាក់ខែ | ៥ លាន K / ខែ[១] |
| គេហទំព័រ | president-office.gov.mm |
ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ភាសាភូមា៖ နိုင်ငံတော် သမ္မတ) គឺជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។ ប្រធានាធិបតីគឺជាអ្នកដឹកនាំគណៈរដ្ឋមន្ត្រីមីយ៉ាន់ម៉ាដែលជា ស្ថាប័នប្រតិបត្តិមួយរបស់រដ្ឋាភិបាលភូមា។ ប្រធានាធិបតីបច្ចុប្បន្នគឺលោកម្យីន ស្វេដែលបានឡើងកាន់តំណែងនេះកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយរដ្ឋប្រហារឆ្នាំ២០២១។[២][៣][៤][៥]
ប្រធានាធិបតីត្រូវបានជ្រើសរើសដោយសមាជិកសភា មិនមែនដោយប្រជាជនទូទៅនោះទេពោលគឺដោយមហាវិទ្យាល័យបោះឆ្នោតប្រធានាធិបតីដែលត្រូវជាគណៈកម្មាធិការបីផ្សេងៗគ្នាដែលមានសមាជិកជាសមាជិកសភា។[៦] គណៈកម្មាធិការនីមួយៗផ្សំឡើងដោយសមាជិកពីសភាជាន់ខ្ពស់និងសភាជាន់ទាបឬសមាជិកសភាដែលតែងតាំងដោយយោធា។[៦]
ក្រោយការបោះឆ្នោតឆ្នាំ២០១៥ ខណៈដែលប្រធានាធិបតីមានឋានៈជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល ឥស្សរជនរបស់រដ្ឋដ៏លេចធ្លោជាងគេគឺទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានិងជាមេដឹកនាំនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យគឺលោកស្រីអង់សានស៊ូជី។ ទាំងលោកស្រី អង់សានស៊ូជី និងប្រធានាធិបតីវីន ម្យីនត្រូវបានយោធាចាប់ឃុំខ្លួននៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ២០២១។ បច្ចុប្បន្ន ប្រមុខរដ្ឋាភិបាលជាក់ស្តែងគឺលោកមីន អ៊ុងឡាំង។
| អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
ឯកសារយោង
[កែប្រែ]- ↑ "NLD cuts salaries of MPS, ministers, saves nearly K6b". 25 February 2019. Archived from the original on 30 វិច្ឆិកា 2021. Retrieved 30 វិច្ឆិកា 2021.
- ↑ "Myanmar coup: who are the military figures running the country?". The Guardian. 2 February 2021. Retrieved 30 វិច្ឆិកា 2021.
- ↑ Milko, Victoria (1 February 2021). "Why is the military taking control in the Myanmar coup?". Los Angeles Times. Retrieved 30 វិច្ឆិកា 2021.
- ↑ "Myanmar Military Seizes Power". The Irrawaddy. 1 February 2021. Retrieved 30 វិច្ឆិកា 2021.
- ↑ Milko, Victoria; Kurtenbach, Elaine (1 February 2021). "A decade after junta's end, Myanmar military back in control". Associated Press. Retrieved 30 វិច្ឆិកា 2021.
- ↑ ៦,០ ៦,១ "FACTBOX – Myanmar's new political structure". Reuters. 31 January 2011. http://in.reuters.com/article/idINIndia-54526820110131?pageNumber=1.